(បន្ទាយមានជ័យ)៖ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ មានការចូលរួមពីសមត្ថកិច្ច ចម្រុះនឹងអាជ្ញាធរសង្កាត់ ធ្វើអនាម័យបរិស្ថាននៅចំណុចរង្វង់មូលព្រះនារាយណ៍ជិតច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយពីបានស្ថាបនារួចរាល់ជាស្ថាពរ ដើម្បីត្រៀមរៀបចំប្រារព្ធពិធីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ។

អាជ្ញាធរក្រុងប៉ោយប៉ែត បានធ្វើអនាម័យបរិស្ថាននៅចំណុចរង្វង់មូលព្រះនារាយណ៍ ស្ថិតនៅក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះ អាជ្ញាធរក៏អំពាវនាវដល់បងប្អូនពលរដ្ឋ និងអ្នកធ្វើដំណើរភ្ញៀវជាតិអន្តរជាតិទាំងអស់ ដែលធ្វើដំណើឆ្លងកាត់នៅតំបន់នេះសូមចូលរួមនាំគ្នាសំអាតអនាម័យបរិស្ថានលើដងផ្លូវទាំងអស់គ្នាដើម្បីសុខភាពទាំងអស់គ្នានិងលើក
ស្ទួយទីក្រុងរបស់យើងឲ្យក្លាយជាទីក្រុងបៃតងដើម្បីទាក់ទាញភ្ញៀវជាតិអន្តរជាតិដែលគេធ្វើដំណើឆ្លងកាត់ផងដែរ៕