(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៨០,៦៣១នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៩,៧៤៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៣៨០នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០២,៦៤៨នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,៣១៦នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០២,៥៤១នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦១៤,២១៧នាក់, ដូសទី៤ចំនួន ៥,១៥០,៨១២នាក់, ដូសទី៥ចំនួន ១,៧៨៥,៦៤៥នាក់ និងដូសទី៦ចំនួន ៣២៨,៤០៣នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕