(ខេត្តបន្ទាយមានជ័យ)៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់់ផ្សារកណ្តាល បានបើកអង្គប្រជុំស្តីពីការបូកសរុបលទ្ធផលការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឡាយ គឹមលី សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពិធីបូកសរុបលទ្ធផលការងារនេះធ្វើឡើងក្រោមអធិបតីភាពលោក ឡាយ គឹមលី សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោក ឡាយ គឹមលី បានពាំនាំបណ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលៗរបស់គណបក្ស និងរាជរដ្ឋាភិបាល ពិសេសឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណអចិន្រ្តៃយ៍គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងកោតសសើរដល់ក្រុមការងារគ្រប់ថ្នាក់ដែលបានខិតខំបំពេញការងារតាមទិសដៅបានល្អប្រសើរ សំដៅប្រសិទ្ធភាពការងារនិងការរីកចម្រើននៅមូលដ្ឋាន។
លោក ឡាយ គឹមលី បានថ្លែងបន្ថែមថា គណបក្សប្រជាជនកើតពីប្រជាជនបម្រើ ការពារ នៅជាប់ជាមួយប្រជាជនគ្រប់កាល:ទេស: ហើយតែងតែគិតគូរពីសុខទុក្ខនិងជិវភាពរបស់នៅរបស់ប្រជាជនធ្វើយ៉ាងណាឱ្យប្រជាជនរស់ក្នុងសុខសន្តិភាព ដើម្បីមានទុនក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យបានរីកចម្រើនឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ លោក ឡាយ គឹមលី បានសំណូមពរដល់ក្រុមការងារទាំងអស់សូមបន្តអនុវត្តនូវផែនការងារដែលបានដាក់ចុះ និងបានលើកទឹកចិត្តឧបត្ថមថវិកាជូនសង្កាត់ចំនួន៥០ម៉ឺនរៀល និងភូមិទាំង៥ក្នុងមួយភូមិៗចំនួន២០ម៉ឺនរៀល និងចុះទៅសួរសុខទុក្ខប្រជាជនមានជីវភាពលំបាកខ្លាំងចំនួន៥គ្រួសារនៅភូមិផ្សារកណ្តាល និងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក្នុង១គ្រួសារទទួលបានអង្ករ២០គីឡូក្រាម មី១កេសតូច ទឹកត្រី១យួរ ទឹកសីអុីវ១យួរ ប៊ីចេង២៥០ក្រាម ស្ករស១គីឡូក្រាម ទឹកសុទ្ធវីតាល់១កេស និងថវិកាចំនួន១២ម៉ឺនរៀល និងប្រជាពលរដ្ឋមួយគ្រួសារជាជនពិការទទួលបានបានអំណោយបន្ថែមរទេះរុញជនពិការមួយគ្រឿង និងថវិកា៤ម៉ឺនរៀល៕