(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការបង្កើតពុម្ពអក្សរខ្មែរយូនីកូដហើយនោះ បុរសឈាមជ័រជាខ្មែរកម្ពុជាក្រោម លោក ដាញ់ ហុង បានបង្កើតកម្មវិធីថ្មីមួយទៀតសម្រាប់ផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធ និងបំលែងអក្សរជារូបភាព ទៅជាអក្សរ។
កម្មវិធីនេះមានឈ្មោះថា «nextspell»។ លោក ដាញ់ ហុង បានបង្កើតកម្មវិធីនេះតាំងពីឆ្នាំ២០១០មកម្ល៉េះ។
ការបង្កើតកម្មវិធី «nextspell» នេះឡើង លោក ដាញ់ ហុង មានគោលបំណងធំ បំផុត គឺជួយផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធ និងកាត់បន្ថយកំហុសឆ្គងនៃការសរសេរ របស់ ប្រជាពលរដ្ឋខ្មែរ។
តាមរយៈកម្មវិធី គឺវាជួយរកពាក្យដែលខុស និងពាក្យដែលត្រូវជួយកាត់បន្ថយកំហុសអក្ខរាវិរុទ្ធក្នុងសំណេរ។
ក្រៅតែពីជួយផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធហើយនោះ «nextspell» ក៏ជួយបំលែងអក្សរជារូបភាព ទៅជាអក្សរផងដែរ។ តាមរយៈកម្មវិធីជួយសម្រួលការងារ កាត់បន្ថយពេលវេលា ដោយមិនលំបាកក្នុងការវាយអក្សរឡើងវិញ ពីក្នុងលិខិត សេចក្តីប្រកាសកាសព័ត៌មាន ឬសម្រង់ឯកសានានា។
កម្មវិធី «nextspell» នេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយមិនមានគិតថ្លៃអ្វីនោះឡើយ។ តែទោះជាយ៉ាងណា លោក ដាញ់ ហុង ស្វាគមន៍ការជួយឧបត្ថម្ភពីអ្នកប្រើប្រាស់កម្មវិធី សម្រាប់ទូទាត់ការចំណាយថ្លៃសេវាផ្ទុកទិន្នន័យ និងក្រុមការងារជាអ្នកផលិត។
ដើម្បីប្រើកម្មវិធីនេះ សូមចូលទៅកាន់គេហទំព័រ NextSpell.com។
សូមបញ្ជាក់ថា លោក ដាញ់ ហុង គឺជាបុគ្គលមួយរូប ដែលបានប្រឹងប្រែងស្រាវជ្រាវ និងបង្កើតពុម្ពអក្សរខ្មែរ ហៅថា ខ្មែរយូនីកូដ ដើម្បីសម្រួលការប្រើប្រាស់ពុម្ពអក្សរខ្មែរជាមួយកម្មវិធីលើឧបករណ៍អេឡិចត្រូនិកបង្កើតថ្មី។
ដើម្បីបានជ្រាបពីរបៀបប្រើប្រាស់កម្មវិធី «nextspell» សូមទស្សនាវីដេអូដែលបានភ្ជាប់មកជាមួយនេះ។