(បាត់ដំបង)៖ ប្រជាពលរដ្ឋបានប្រទះឃើញ គ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ នៅក្នុងប្រឡាយ ដែលបានបន្សល់ទុកពីសម័យសង្គ្រាម ក្រោយមកប្រគល់ឲ្យសមត្ថកិច្ច។
លោកវេសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី៦ ខែកក្ដដា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋឈ្មោះ រឿន នី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង បានប្រទះឃើញគ្រាប់កាំភ្លើងត្បាល់ធុន៨២mm ចំនួន៣គ្រាប់ នៅក្នុងប្រឡាយស្ថិតនៅក្នុងក្រុមទី៣ ភូមិសាលាឡាត់ រួចមករាយការណ៍ឲ្យសមត្ថកិច្ចកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះទៅពិនិត្យ និងបានទាក់ទងទៅអង្គភាពCMAC ដើម្បីយកទៅកម្ទេចចោល។
លោកអធិការក្រុងបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ទាំងអស់សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នូវយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះទាំងឡាយណា ដែលបន្សល់ពីសម័យសង្គ្រាមក្តី ឬយុទ្ធភ័ណ្ឌទាំងឡាយណា ដែលបានមកពីគ្រប់មជ្ឈដ្ឋាន ត្រូវរាយការណ៍ជាបន្ទាន់។ ជាចុងក្រោយ លោកអធិការ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក រឿន នី ដែលបានមករាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា៕