(មណ្ឌលគិរី)៖ សត្វដំរីព្រៃញីមួយក្បាលសង្ស័យឈឺពោះកើតកូន ក៏រអិលជើងធ្លាក់ចម្រាំងភ្នំងាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមចុងរ៉ាង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីពលរដ្ឋប្រទះសពសត្វដំរីហើយរាយការណ៍ដល់សមត្ថកិច្ចជំនាញ ក៏ចុះទៅដល់កន្លែងកើតហេតុ រួមមានកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង សការជាមួយកម្លាំងបរិស្ថានស្នាក់រងរកាថ្មី និងក្រុមការងារអង្គការ WCS រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្រុមការងារបានចុះដល់ទីតាំងជាក់ស្តែង បានឃើញសាកសពសត្វដំរីព្រៃញីងាបព់ជាប់អូរ ដែលមានភិនភាគ ហើមស្អុយ ស្ថានភាពសណ្ឋានដីច្រាំងថ្ម ពេលដល់ទីតាំងកើតហេតុ ក្រុមការងារ បានធ្វើការវាស់វែងសត្វដំរី បណ្តោយ៤.២ម៉ែត្រ, កម្ពស់២.៣ម៉ែត្រ, ទំហំជើងមុខ០.៧២ម៉ែត្រ និងជើងក្រោយ០.៥៨ម៉ែត្រ។

ក្រុមការងារពុំទាន់អាចសន្និដ្ឋាន និងធ្វើការកោសល្យវិច្ឆ័យ បាននៅឡើយទេរង់ចាំក្រុមពសុពេទ្យមន្ទីកសិកម្មខេត្តមណ្ឌលគិរី និងក្រុមពសុពេទ្យរបស់អង្គការ WCS ,WWF ដើម្បីពិនិត្យធ្វើកាកោសល្យវិច្ឆ័យលើសាកសពសត្វដំរីព្រៃខាងលើនេះបន្តទៀត។

លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបង្ហើបថា តាមការសន្និដ្ឋានរបស់ជំនាញដំរីញីខាងលើប្រហែលមានកូននៅក្នុងពោះប្រាកដមែន ប៉ុន្តែលោកថាព័ត៌មានជាក់លាក់ក្រុមការងារពេទ្យសត្វខាងអង្គការ និងបញ្ជាក់៕