(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញសេចក្តីព្រមានចុងក្រោយ ចំពោះលោកស្រីម្ចាស់ស្ថានីយ៍ វិទ្យុ ទូរទស្សន៍ ចាងហ្វាងសារព័ត៌មាន និងគេហទំព័រទាំងអស់ ដែលមិនទាន់គោរព បានពេញលេញអំពីការប្រើប្រាស់ គោរមងារ «សម្តេច»។
យោងតាមសេចក្តីព្រមានខាងលើ បានបញ្ជាក់ឲ្យដឹងថា ដោយសារតែប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានមួយចំនួនតូច នៅតែសំដែងនូវភាពគគ្លើន អនុវត្តផ្ទយុពីការណែនាំរបស់ក្រសួង ព្រមទាំងធ្វើការអត្ថាធិប្បាយផ្ទុយពីគោលបំណងពិតប្រាកដ មានលក្ខណៈបំពុលបរិយាកាសសង្គម ប៉ះពាល់ដល់សេចក្តី ថ្លៃថ្នូររបស់ថ្នាក់ដឹកនាំជាតិ ក៏ដូចជាប្រពៃណី វប្បធម៌ជាតិផងនោះ ក្រសួងព័ត៌មាន សូមព្រមានជាលើកចុងក្រោយ បើអង្គភាពណានៅតែបំពានសេចក្តីជូន ដំណឹងខាងលើក្រសួព័ត៌មាន នឹងចាត់វិធានការតាមភារកិច្ច និងសមត្ថកិច្ចដែលច្បាប់រាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន។
សូមជំរាបថា កាលពីពេលថ្មីៗនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា ក្រសួងព័ត៌មាននឹងធ្វើលិខិតព្រមាន សម្រាប់អង្គភាពព័ត៌មានដែលមិនព្រម ប្រើប្រាស់រគោរមងារ «សម្តេច» ក្នុងអត្ថបទព័ត៌មានរបស់ខ្លួន ហើយថាបើអង្គភាពព័ត៌មានទាំងនោះ នៅបន្តរឹងរូសមិនព្រម អនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេ ក្រសួងនឹងដកហូតអាជ្ញាប័ណ្ណ មិនឱ្យផ្សាយតែម្តង។
ជាការកត់សំគាល់ គោរមងារសម្ដេចនាពេលបច្ចុប្បន្ននេះ រួមមានសម្ដេចតេជោ ហ៊ុន សែន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាដើម។
សូមអានសេចក្តីព្រមានចុងក្រោយ របស់ក្រសួងព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ៖