(ភ្នំពេញ)៖ សិក្ខាសាលាស្តីពី បែបបទ និងនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ត្រូវបានសហការរៀបចំដោយសមាគមស្បែកជើងកម្ពុជា និងក្រសួងពាណិជ្ជកម្ម នៅសាលប្រជុំ GC LIFE Insurance plc ។
សិក្ខាសាលនេះ ត្រូវបានរៀបចំឡើងដោយមានវាគ្មិន គឺលោក ស៉ី បាទិត្យ អនុប្រធាននាយកដ្ឋាននាំចេញ នាំចូល និងលោក សុខ ពិសី ប្រធានការិយាល័យបច្ចេកទេស និងចុះបញ្ជីនាយកដ្ឋាននាំចេញនាំចូល។
វាគ្មិនទាំងពីរ បានផ្សព្វផ្សាយ និងណែនាំពីបែបបទ និងនីតិវិធីមួយចំនួនដូចជា ការចុះបញ្ជីក្រុមហ៊ុនសុំសិទ្ឋិនាំចេញតាមប្រព័ន្ឋអនុគ្រោះពាណិជ្ជកម្ម ការគ្រប់គ្រងវត្ថុធាតុដើមសម្រាប់ផលិតកម្ម និងការចេញវិធានដើមកំណើតទំនិញ ជូនដល់សមាជិក សមាជិកានៃសមាគមស្បែកជើងកម្ពុជា សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា អ្នកនាំចេញ និងវិស័យដឹកជញ្ជូន ចំនួន៩០ក្រុមហ៊ុន សរុបជាង១០០នាក់ ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ឋវីដេអូ៕