(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធី បូកសរុបការលទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០១៦ និងដើម្បីលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០១៦។
ពិធីនេះត្រូវបានប្រព្រឹត្តទៅនារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ ក្នុងស្ដីការក្រសួងមហាផ្ទៃ ដោយមានអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ៕