(ឆែក)៖ ក្រុមហ៊ុន Avast Software បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងទិញក្រុមហ៊ុនហូរឡង់ AVG Technologie ក្នុងតម្លៃ ១,៣ពាន់លានដុល្លារអាមេរិកជាសាច់ប្រាក់ ដើម្បីរួមបញ្ចូលទីផ្សាររបស់ក្រុមហ៊ុនទាំងពីរឲ្យចូលគ្នាតែមួយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកក្កដា។
ក្រុមហ៊ុន Avast Software របស់ប្រទេសឆែក បានឲ្យដឹងថា កន្លងមក ខ្លួន និង AVG គឺជាគូប្រកួតប្រជែងគ្នាទៅលើទីផ្សារ Anti Virus (កម្មវិធីកម្ចាត់មេរោគ) ប៉ុន្តែនៅពេលនេះ ចាប់ពីពេលនេះ ទាំងពីរក្រុមហ៊ុននឹងរួមគ្នាបញ្ចូលជាក្រុមហ៊ុនតែមួយ ព្រមទាំងពង្រីកទីផ្សារឲ្យធំជាងមុខ។
គួរបញ្ជាក់ផងដែរថា ទាំងពីរក្រុមហ៊ុននេះ ត្រូវបានគេស្គាល់តាមរយៈកម្មវិធីកម្ចាត់មេរោគ នៅលើកុំព្យូទ័រ ដែលមានសមត្ថភាពខ្ពស់ក្នុងការទប់ស្គាត់ និងកម្ចាត់៕