Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្វែងរកវិជ្ជាកិត្តិយសមាន សេពគ្រឿងញៀននាំមហន្ដរាយ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែមីនា៖ បង្ក្រាប២៧ករណី ឃាត់ខ្លួន៦២នាក់

23-03-2023 17:33

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៧ករណី ក្នុងនោះ ករណីប្រើប្រាស់១០ករណី, ជួញដូរ៩ករណី និងដឹកជញ្ជូនរក្សាទុក៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦២នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៦៩០ករណី ឃាត់មនុស្ស៤០២៥នាក់ (ស្រី២៦១នាក់)៕