Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខណ្ឌសែនសុខ ចុះបង្ក្រាប និងចាប់ក្រុមជក់ថ្នាំញៀន នៅប្លុកបឹងឈូក បាន១១នាក់ និងដកហូតឧបករណ៍មួយចំនួន

07-07-2016 14:53

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាប និងចាប់ខ្លួនក្រុមជក់ថ្នាំញៀនចំនួន១១នាក់ នៅប្លុកបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ព្រមទាំងដកហូតឧបករណ៍ សម្រាប់ជក់មួយចំនួនផងដែរ។

មន្រ្តីនគរបាល ខណ្ឌសែនសុខ បានឲ្យដឹងថា ដោយមានការឯកភាពពីលោក ប៉ិល កុសល ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងអធិការខណ្ឌរួចមក កម្លាំងជំនាញ សហការជាមួយកម្លាំងមូលដ្ឋាន បានចុះទៅប្លុកបឹងឈូក ដោយធ្វើការឃាត់ជនសង្ស័យ១១នាក់ ជាប់ពាក់ព័ន្ធនឹងសកម្មភាពជក់គ្រឿងញៀននៅទីនោះ។

សម្រាប់ជនសង្ស័យទាំង១១នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តការសួរនាំ និងចាត់ការតាមច្បាប់៕