(កំពង់ឆ្នាំង)៖ គណបក្សប្រជាជនកម្ពុជា ស្រុកកំពង់លែង នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំពិនិត្យលទ្ធផលការងាររបស់គណបក្ស ផ្សព្វផ្សាយ និងជំរុញការអនុវត្តផែនការត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សស្រុក ឃុំ និងភូមិ។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ស៉ីវ រុន ប្រធានមន្ទីរគណបក្សខេត្តកំពង់ឆ្នាំង លោក សាន់ យូ ប្រធានក្រុមការងារថ្នាក់ខេត្តចុះស្រុកកំពង់លែង លោក កែវ វ៉ាន់ដេត អនុប្រធានក្រុមការងារថ្នាក់ជាតិ និងជាតំណាងលោ កបណ្ឌិត ស៉ឹង សំណាង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះស្រុកកំពង់លែង លោក សំ ចាន់ថន ប្រធានគណបក្សស្រុក លោកអភិបាល អភិបាលរងស្រុក ប្រធានបក្សឃុំទាំង៩ និងសមាជិកបក្សក្នុងមូលដ្ឋានជាច្រើនរូបទៀត។

ក្នុងឱកាស​នោះ បន្ទាប់ពីលោក សំ ចាន់ថន ប្រធានគណបក្សស្រុក បានអានរបាយការណ៍ជម្រាបជូន គណៈអធិបតី និងថ្នាក់ដឹកនាំបក្ស ក៏មានសមាសភាពប្រធានគណបក្សឃុំទាំង៩ បានឡើងរាយការណ៍ជូនអង្គពិធីទាំង មូលជាបន្តបន្ទាប់ អំពីសមិទ្ធផលផ្សេងៗរបស់បក្ស ដែលបានកើតនៅក្នុងបណ្តាឃុំ និងស្ថានភាពនយោបាយទូទៅចំពោះគណបក្សផ្សេងៗដែលមានសកម្មភាពនៅក្នុងមូល ដ្ឋានកន្លងមក។

នាឱកាសនោះលោក ស៉ីវ រុន ប្រធានមន្ទីរគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង បានជំរុញឲ្យតាមបណ្ដាគណបក្សភូមិ ឃុំ និងស្រុក ដោយត្រូវបន្តយកចិត្តទុកដាក់ ប្រឹងប្រែងរួមគ្នាក្នុងការបំពេញការងារឲ្យមាន ប្រសិទ្ធភាពខ្ពស់ ដើម្បីធានាឲ្យបាន និងបន្តយកប្រៀបឈ្នះលើសលុបដាច់ខាត ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកប្រធានមន្ទីរគណបក្សខេត្ត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវនិងសហការគ្នាបានយ៉ា ងល្អប្រសើររវាងភូមិឃុំ និងស្រុក ពិសេសនៅក្នុងការចង ក្រងឯកសារពាក់ព័ន្ធនិងស្នាដៃផ្សេងៗដែលបក្សប្រជាជន កម្ពុជានៅតាមបណ្ដាភូមិឃុំសម្រេចបានកន្លងមក៕