Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋម្នាក់ ប្រទះឃើញ​គ្រាប់បេ​មួយគ្រាប់​ មិនទាន់ផ្ទុះ ខណៈកំពុង​ភ្ជូរស្រែ​ក្រោយផ្ទះ​

07-07-2016 14:39

(ឧត្តរមានជ័យ)៖ គ្រាប់បេ១គ្រាប់មិនទាន់ផ្ទុះ ដែលសល់ពីសម័យសង្គ្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងដី បន្ទាប់ពីគាត់បានយកត្រាក់ទ័រភ្ជួរ។
ហេតុការណ៍កើតឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅដីចំការមួយកន្លែង ខាងក្រោយផ្ទះរបស់គាត់ ស្ថិតក្នុងភូមិព្រៃស្អាក់ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ម្ចាស់ដីចំការ ដែលបានភ្ជួរដីប្រទះឃើញឈ្មោះ ម៉ែន ពេជ្យពណ្ណារ៉ា អាយុ ៥១ឆ្នាំ បានឱ្យដឹងថា ដីចំការខាងលើនេះ រូបគាត់បានភ្ជួរដី អាស្រ័យផលជារៀងរាល់ឆ្នាំ មិនដែលប្រទះឃើញមានគ្រាប់អ្វីនោះទេ ទើបតែពេលនេះ នៅពេលគាត់កំពុងតែភ្ជួរដីស្រែជាធម្មតា ក៏ស្រាប់តែ ឃើញភេទគ្រាប់បេ៤១ មួយគ្រាប់នេះតែម្តង ដែលធ្វើឱ្យរូបគាត់មានការភ័យខ្លាច អំពីគ្រោះថ្នាក់ ព្រោះមានស្ថានភាពល្អ មិនទាន់ផ្ទុះដែលឥទ្ធិពល ដូចទៅនឹងគ្រាប់មីន ផ្សេងៗទៀត ដែលកប់នៅក្នុងដី ដោយយើងមិនអាចឃើញ នឹងភ្នែកទទេបានឡើយ។

លោក ស៊ន អត្ថរ័ត្ន ជាមន្ត្រីនគរបាលប្រចាំប៉ុស្តិ៍រដ្ឋបាល ឃុំត្រពាំងប្រាសាទ ដែលចុះដល់ទីតាំងដីចំការ បានឱ្យដឹងថា ជាប្រភេទគ្រាប់បេ៤១ ដែលកប់នៅក្នុងដី តាំងពីសម័យសង្រ្គាមមែន ហើយលោកកំពុងតែធ្វើការទំនាក់ទំនងទៅអង្គភាព កំចាត់មីន ដើម្បីយកទៅកំទិចចោល និងធ្វើការរាវរកនៅជុំវិញបរិវេណ ក្នុងទីតាំងខាងលើក្រែងមានសេះសល់គ្រាប់ផ្សេងៗទៀត៕