(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា លោក ម៉ៅ សុផាន់ នឹងទៅកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក ពេលលោក ហ៊ុន ម៉ាណែត កាន់តំណែងនយោបាយ

២៖ សហរដ្ឋអាមេរិក គ្រោងប្រកាសទណ្ឌកម្មបន្ថែមទៀតប្រឆាំងរបបយោធាមីយ៉ាន់ម៉ា

៣៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មិនមាននរណាធ្វើឱ្យប្រទេសចិន ចុះខ្សោយនោះឡើយ ខណៈចិនគឺជាទីផ្សារធំរបស់អាស៊ាន ដោយអាស៊ាន នាំទៅចិនច្រើនជាងចិននាំចូលមកអាស៊ាន

៤៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ចាកចេញពីទីក្រុងមូស្គូ ហើយ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលជាមួយលោក ពូទីន

៥៖ សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំមិនត្រឹមយកក្បាលទៅដោះដូរជាមួយការរស់រានមានជីវិតរបស់ប្រជាជន និងសន្តិភាពនោះទេ តែក៏បានដោះដូរនឹងការធ្វើកំណែទម្រង់ដែរ»

៦៖ រដ្ឋាភិបាលចិនកំពុងទាក់ចិត្តក្រុមហ៊ុនផលិតបន្ទះឈីបជាមួយនឹង កញ្ចប់ជំនួយជាង ១៤៥ពាន់លានដុល្លារ

៧៖ សម្ដេចតេជោ ហ៊ុន សែន ណែនាំម្ចាស់អាជីវកម្មទាំងឡាយត្រូវប្រកួតប្រជែងដោយសីលធម៌, ត្រូវអួតផលិតផលរបស់ខ្លួន តែមិនត្រូវវាយប្រហារលើផលិតផលអ្នកដទៃ

៨៖ លោក បៃដិន និងនាយករដ្ឋមន្រ្តីកាណាដា ត្រៀមជួបពិភាក្សាគ្នាអំពីបញ្ហាអ៊ុយក្រែន ក្នុងទីក្រុង Ottawa

៩៖​ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានតុល្យភាពអំណាចល្អណាស់ រវាងអំណាចនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ, នាយករដ្ឋមន្ត្រី គ្មានសិទ្ធិទៅរំលាយសភាមុនអាណត្តិនោះឡើយ វៀរលែងតែខ្លួនឯងត្រូវបានទម្លាក់២ដង ក្នុងរយៈពេល១ឆ្នាំ

១០៖ ប្រធានាធិបតីហ្វីលីពីន៖ មូលដ្ឋានទ័ពថ្មីជាមួយសហរដ្ឋអាមេរិក អាចនឹងស្ថិតនៅរាយប៉ាយ ជុំវិញហ្វីលីពីន

១១៖ សម្តេចតេជោ ហ៊ុន សែន៖ នឹងមិនមានការលើកលែងឱ្យ យឹម ស៊ីណន និង ហ៊ុន កុសល ចំពោះការចេញសារប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងប្រកាសមិនទទួលយកការសុំទោសណាមួយជាដាច់ខាត

១២៖ តៃវ៉ាន់ ត្រៀមផែនការបម្រុងទុកជាស្រេច ក្រែងលោ ចិនធ្វើសកម្មភាពប្រឆាំងដំណើរទស្សនកិច្ចរបស់លោកស្រី សៃ នៅបរទេស

១៣៖ សម្តេចតេជោ ហ៊ុន សែន៖ ព្រះមហាក្សត្រ កំពុងគង់ប្រថាប់នៅព្រះរាជដំណាក់ធំ នៅខេត្តសៀមរាប ខណៈព្រះរាជដំណាក់ដែលឆេះ គឺជាព្រះរាជដំណាក់តូចមួយ

១៤៖ សហរដ្ឋអាមេរិក មិនជឿទេថាចិនអាចធ្វើជាអ្នកសម្រុះសម្រួលរវាងរុស្ស៉ី និងអ៊ុយក្រែន ដោយអព្យាក្រឹត

១៥៖ សម្ដេចតេជោ ហ៊ុន សែន៖ អាមេរិកជាក្បាលរថភ្លើងសេដ្ឋកិច្ចសកល សូមកុំបន់ឲ្យអាមេរិកចុះខ្សោយ, សេដ្ឋកិច្ចអាមេរិកល្អ គឺល្អសម្រាប់ពិភពលោក រាប់ទាំងកម្ពុជ

១៦៖ លោក ពូទីន ថ្កោលទោសអង់គ្លេស ជុំវិញគម្រោងបញ្ជូនគ្រាប់រថក្រោះមានផ្ទុក «កាកសារធាតុអ៊ុយរ៉ាញ៉ូម» ឱ្យអ៊ុយក្រែន

១៧៖ សម្ដេចតេជោ ហ៊ុន សែន៖ កុំបន់ស្រន់ឱ្យសេដ្ឋកិច្ចប្រទេសជិតខាងធ្លាក់ចុះ ព្រោះនឹងជះឥទ្ធិពលមិនល្អលើសេដ្ឋកិច្ចកម្ពុជាដែរ

១៨៖ លោក ស៉ី ជិនពីង និងលោក ពូទីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំ ទំនាក់ទំនងចិន និងរុស្ស៉ី ចូលក្នុងយុគសម័យថ្មី

១៩៖ សម្តេចតេជោ ហ៊ុន សែន៖ អគ្គមេបញ្ជាការរង ត្រូវមានផ្កាយ៤, លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវដំឡើងផ្កាយ៤ តាំងពីឆ្នាំ២០១៨មកម្ល៉េះ តែលោកសុំមិនឱ្យដំឡើង

២០៖​ កូរ៉េខាងជើងបាញ់មីស៉ីលគ្រូសជាច្រើនគ្រាប់ ចេញពីឆ្នេរភាគខាងកើតរបស់ខ្លួន, នេះបើតាមកូរ៉េខាងត្បូង

- ព័ត៌មាន Fresh News Plus

១៖ សល់តែ ៤៤ថ្ងៃទៀតប៉ុណ្ណោះ ! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២

២៖ TikTok ទទួលបានសន្ទុះអ្នកប្រើប្រាស់ប្រចាំខែរហូតដល់ ១៥០លាននាក់នៅអាមេរិក ស្របពេលប្រឈមមុខនឹងការរឹតបន្តឹងកាន់តែខ្លាំង

៣៖ CEO៖ TikTok មិនមែនជាភ្នាក់ងាររបស់ប្រទេសចិនទេ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)