នគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់ជនចែកចាយ គ្រឿងញៀនដ៏សកម្ម២នាក់ ដកហូតថ្នាំញៀន១៣កញ្ចប់ និងម៉ូតូ១គ្រឿង
07-07-2016 13:54
(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លូនជនសង្ស័យ២នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្ម ដោយដកហូតបានថ្នាំញៀន១៣កញ្ចប់ និងម៉ូតូ១គ្រឿង នាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំណុចផ្ទះជួលមុខរោងចក្រប៊ីរី ស្ថិតក្នុងភូមិចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
លោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ចក់ ចេន អាយុ៣៣ឆ្នាំ និងទី២ឈ្មោះ មាន ប្រុស អាយុ៣២ឆ្នាំ។
បើតាមលោក យឹម សារ៉ាន់ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ តែងតែធ្វើសកម្មភាពចែកចាយគ្រឿងញៀន តាមមូលដ្ឋានយ៉ាងសកម្ម ប៉ុន្តែក្រោយពីធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់រួចមក ទើបនៅថ្ងៃនេះកម្លាំងរបស់លោក តាមចាប់តែម្តង។
បច្ចប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លូនទៅសួរនាំ និងចាត់ការតាមនីតិវិធី៕