TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះគ្មានអ្នកឆ្លងជំងឺកូវីដ១៩ទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ (Video inside)
22-03-2023 11:41
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថាមិនមានអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏គ្មានដែរ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៧២១នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៦៦៤នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕