(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នឹងរៀបចំវគ្គសិក្សាស្តីពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ជូនដល់អ្នកសារព័ត៌មាននៅកម្ពុជា ជាថ្មីម្តងទៀត នៅសប្តាហ៍ក្រោយនេះ។
វគ្គសិក្សារយៈពេល១ព្រឹកនេះ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា សប្ដាហ៍ក្រោយ ដើម្បីផ្តល់ជូនដល់អ្នកសារព័ត៌មាន យល់កាន់តែច្បាស់លាស់អំពីចំណាត់ការ តាមនីតិវិធីរបស់ស្ថាប័នអយ្យការ និងតុលាការនៅកម្ពុជា នៃដំណើរការសំណុំរឿងព្រហ្មទណ្ឌ។ នេះបើតាម សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ។
សូមជម្រាបថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ក្រសួងយុត្តិធម៌ក៏បានបើកវគ្គស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រុមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដល់អ្នកសារព័ត៌មាន សម្រាប់វគ្គទី១ នាទីស្ដីការក្រសួងយុត្តិធម៌៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌៖