(ភ្នំពេញ)៖ Facebook Page សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា កម្ពុជាទូទាំងប្រទេស សោមនស្សរីករាយអបអរសាទរ គម្រប់ខួបលើកទី៨ ដែលប្រាសាទព្រះវិហារខ្មែរបានចុះបញ្ជី ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០១៦)។
នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងថា «កម្ពុជាទូទាំងប្រទេសសោមនស្ស រីករាយអបអរសាទរគម្រប់ខួបលើកទី៨ ដែលប្រាសាទព្រះវិហារខ្មែរបានចុះបញ្ជី ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក (៧ កក្កដា ២០០៨ - ៧ កក្កដា ២០១៦)។ យើងរួមគ្នាថែរក្សាការពារប្រាសាទព្រះវិហារ និងប្រាសាទជាច្រើនទៀត នៅទូទាំងប្រទេសឲ្យបានគង់វង្ស»។
ការបង្ហោះសារដ៏មានអត្ថន័យ របស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះចំថ្ងៃ០៧ ខែកក្កដា ឆ្នាំ២០១៦ ជាថ្ងៃខួបលើកទី៨ ដែលប្រាសាទព្រះវិហារខ្មែរ បានចុះបញ្ជី ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។
គួរបញ្ជាក់ថា កាលពី៨ឆ្នាំមុន ថ្ងៃនេះនៅទូទាំងប្រទេសកម្ពុជា រួមទាំងនៅក្រៅប្រទេសផង ពលរដ្ឋខ្មែរប្រុស ស្រីបាននាំគ្នាស្រែកជ័យឃោស ! ដុតទៀនទូងស្គ ប្រគំតន្ត្រី អបអរសាទរដែលប្រាសាទព្រះវិហាររបស់ខ្មែរ ត្រូវបានអង្គការយូណេស្កូសំរេចដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាសម្បត្តិរបស់មនុស្សជាតិ នាសម័យប្រជុំ លើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។
ចង់ដឹងថា តើប្រាសាទព្រះវិហាររបស់ខ្មែរមួយនេះ មានចំណុចពិសេសអ្វីខ្លះ ដែលអាចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបាន?
សូមចូលទៅក្នុង Link ខាងក្រោមនេះ ដើម្បីយល់ដឹងកាន់តែច្បាស់ថែមមួយកំរិតទៀត៖
http://www.freshnewsasia.com/index.php/en/28330-2016-07-06-17-55-30.html