(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៧ ខែកក្កដានេះ បានអញ្ជើញជាអធិបតីភាព ប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃចំនួន ២១រូប។

មន្ត្រីជាន់ខ្ពស់ដែលត្រូវប្រកាសមុខតំណែងរួមមាន៖

1-លោក ចាន់ អ៊ាន ជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ

2-លោក ខៀវ សុភ័ក ជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ

3-លោកឧត្តមសេនីយ៍​ឯក ប៉ោ ភក្តិ ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន

4-លោក រស់ វរុណ ជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន

5-លោកឧត្តមសេនីយ៍ឯក គិន រោជ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាញកម្ម

6-លោកឧត្តមសេនីយ៍ទោ ប៉ែន វិបុល ជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

7-លោកឧត្តមសេនីយ៍ទោ ស្រ៊ុន លិញ ជាប្រធាននាយកដ្ឋានភស្តុភារ និងសម្ភារៈបច្ចេកទេស

8-លោកឧត្តមសេនីយ៍ទោ ផាត សុផាតនិត ជាអនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ។

ក្នុងពិធីនោះក៏មានបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាន់ខ្ពស់ ចំនួន១៣នាក់ផងដែរ ចាប់ពីថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដល់ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣)៕

សូមអានតារាងរាយនាមឈ្មោះមន្ត្រីនគរបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដែលត្រូវប្រកាសមុខតំណែង និងដំឡើងឋានន្តរស័ក្តិ៖