(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៉ឹង កន្ថាផាវី បានថ្លែងថា «មជ្ឈមណ្ឌលសិល្ប: និងសិប្បកម្មចម្លាក់វត្តភ្នំ» ស្ថិតនៅបូជនីយដ្ឋានវត្ដភ្នំ ដាក់តាំងលក់ សុទ្ធតែជាផលិតផលរបស់សហគមន៍ នឹងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ពិសេសស្ដ្រីដែលរស់នៅតាមសហគមន៍តែម្ដង។ លោកស្រីរដ្ឋមន្រ្តី ក៏បានស្នើឲ្យរក្សាទីតាំង ដែលលក់សុទ្ធតែផលិតខ្មែរនេះ ធ្វើជាទីកន្លែងមួយ ដើម្បីបង្ហាញពីវប្បធម៌របស់ខ្មែរ ផលិតផលខ្មែរ ធ្វើដោយសហគ្រិនខ្មែរជាស្ដ្រី។
ក្នុងដំណើរទស្សនាការតាំងពិព័រណ៍ផលិតផលក្នុង «មជ្ឈមណ្ឌលសិល្បៈ និងសិប្បកម្មចម្លាក់វត្តភ្នំ» នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦លោកស្រីរដ្ឋមន្រ្តី អ៉ឹង កន្ថាផាវី បានថ្លែងថា «ខ្ញុំពិតជាមានមោទនភាពណាស់ នៅពេលឃើញសហគ្រិនស្រី្ដជាច្រើន ខិតខំធ្វើការងាររបស់ខ្លួន ដោយផលិតផលិតផល ដែលមាន គុណភាព។ យើងចង់បានផលិតផល ដែលមានគុណភាពនេះ ដើម្បីឲ្យប្រជាជននៅស្រុកខ្មែរយើងអាចប្រើប្រាស់គ្មានបញ្ហាប៉ះពាល់ដល់សុខភាព ហើយថ្ងៃ នេះ ខ្ញុំលើកយកស្នាដៃមួយ គឺផលិតគ្រឿងសំអាងថែរក្សាសម្រស់ របស់ផលិតម្រុំ ដែលយើងនាំចេញទៅប្រទេសកូរ៉េ ហើយចាប់ផ្ដើមនាំចេញ ទៅប្រទេស ឡាវ អ៊ីចឹងយងឃើញថា ផលិតនេះ គេទទួលស្គាល់ថា មានគុណភាពខ្ពស់ពិតប្រាកដមែន»។
លោកស្ដ្រី បានបន្ដថា ក្រសួងកិច្ចនារីនៅតែបន្ដជំរុញ និង លើកស្ទួយវិស័យនេះ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ តាមរយៈតួនាទីរបស់ ស្រ្ដីក្នុងសហគមន៍គ្រួសារ និងសង្គមខ្មែរ ដោយមានវិធានការជាច្រើន ទាំងវិស័យឯកជន វិស័យសេដ្ឋកិច្ច ,សុខភាព ,ការការពារផ្លូវច្បាប់ និងគ្រប់វិស័យ ដែលខាង ក្រសួងកំពុងតែខិតខំធ្វើ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ហើយការការពារផលប្រយោជន៍របស់ស្ដ្រី ។
ទន្ទឹមនឹងនោះរដ្ឋមន្ដ្រីក្រសួងកិច្ចការនារី ក៏បានអំពាវនាវដល់ស្រី្ដទាំងអស់ត្រូវមានជំនឿលើខ្លួនឯង ខិតខំរៀនសូត្រឲ្យមានចំណេះដឹងខ្ពស់ យ៉ាងហោចត្រូវរៀនវគ្គ បណ្ដុះបណ្ដាលវិជ្ជាជីវៈឲ្យបានច្រើន តាមសមត្ថភាពរបស់ខ្លួន ដើម្បីមានជំនាញច្បាស់លាស់ ក្នុងការស្វែងរកការងារធ្វើទាញយកចំណូល ដែលជួយកាត់បន្ថយ ភាពក្រីក្រសម្រាប់ខ្លួនឯងផង គ្រួសារផង ហើយចូលរួមអនុវត្ដន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រីនៃកម្ពុជា ដែលកន្លងមកលោកតែងតែយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានចំណូល មានការងារធ្វើ មានជីវភាពរស់នៅកាន់តែប្រសើរឡើង ដែលប្រៀបធៀបជា មួយបណ្ដាប្រទេសជាសមាជិកអាស៊ាន។
សូមបញ្ជាក់ថា «មជ្ឈមណ្ឌលសិល្ប: និងសិប្បកម្មចម្លាក់វត្តភ្នំ» ត្រូវបានបង្កើតឡើងដោយសហគ្រិនស្រ្តីកម្ពុជា នៅបូជនីយដ្ឋានវត្តភ្នំ ដោយ ដាក់តាំងលក់នូវ ផលិតផលខ្មែរជាច្រើន ដូចជាហូលផាមួង គ្រឿងចម្លាក់ផ្សេងៗ ដែលសុទ្ធសឹងជាផលិតផលផលិតដោយប្រជាពលរដ្ឋខ្មែរ។ ប្រជាពលរដ្ឋខ្មែរ ដែលដាក់តាំង លក់នៅក្នុងមណ្ឌលនេះ បានបង្ហាញក្តីរំពឹងថា មជ្ឈមណ្ឌលមួយនេះ នឹងជួយទាក់ទាញភ្ញៀវបរទេសឲ្យចាប់ អារម្មណ៍លើផលិតផល ដែលបញ្ជាក់ពីអត្តសញ្ញាណ របស់ខ្មែរកាន់តែខ្លាំងថែមទៀត ហើយក៏ជាកន្លែងសម្រាប់ផ្សព្វផ្សាយផលិតផលបង្កើត ដោយស្នាដៃកូនខ្មែរផងដែរ។
ក្រុមអ្នកលក់ដូរនៅទីបានទទូចឲ្យសាលារាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជួយបង្កលក្ខណៈងាយស្រួល និងផ្សព្វផ្សាយមណ្ឌលមួយនេះ ទៅដល់ភ្ញៀវ ទេសចរចូលទៅកម្សាន្តនៅក្នុង ដើម្បីឲ្យភ្ញៀវបរទេសបានឃើញផលិតផលរបស់ខ្មែរធ្វើ ដោយដៃកូនខ្មែរ ដូចជាហូលផាមួង ចម្លាក់ រួមនិងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត៕
cd74fd7129bfa2f18f59ec&oe=57E8F936
https://z-1-scontent-hkg3-1.xx.fbcdn.net/v/t1.0-9 /13599947_1176318225753961_8410832175891193261_n.jpg?_nc_eui2=v1%3AAeHjaL6oOVrUxbQprVoZ5SViGWW20BeZIEnttwmo1dS4qYMhKvjuuKOEmJBcIo34PN28pI4nplhKHydlbFr2Y3Aouaf50ogSVGEtSeieAM-NSQ&oh=5aba48d78c352533c8f191ff6ad8d3cb&oe=57F0DDA2