(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផលបង្ក្រាប បទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០៦ ខែកក្កដា ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា នៅថ្ងៃម្សិលមិញកម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៣ករណី ឃាត់មនុស្ស៦នាក់ ក្នុងនោះមុខសញ្ញាជួញដូរ៤នាក់ និងមុខសញ្ញាប្រើប្រាស់២នាក់ ដកហូតថ្នាំញៀនមេតំហ្វេតាមីន (ice)=២២កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបាន ឃាត់ខ្លួនដោយ នគរបាលភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់, ខេត្តកណ្ដាល បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ និងខេត្តសៀមរាបបង្ក្រាប១ករណី ឃាត់ខ្លួន២នាក់៕