(ភ្នំពេញ)៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់៧នាក់ និងរបួសស្រាល២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១២គ្រឿង រួមមានម៉ូតូចំនួន៧គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង, រថយន្តធុនធំ២គ្រឿង, ថ្មើរជើង៣គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, មិនគោរពសិទ្ធិ២លើក, បត់គ្រោះថ្នាក់១លើក, ប្រជែង២លើក។
នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមានចំនួន ៣,១៨២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,២៦០គ្រឿង និងពិន័យសរុប១,៩១៣គ្រឿង៕