(វ៉ាស៊ីនតោន)៖ នេះជាលើកទីមួយហើយ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ឈ្មោះលោក Kim Jong Un មេដឹកនាំផ្តាច់ការកូរ៉េខាងជើង ចូលទៅក្នុង បញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ពីបទរំលោភបំពានសិទ្ធិមនុស្ស នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅមុននេះបន្តិចនាយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ។
សេចក្តីប្រកាស នៃបញ្ជីទណ្ឌកម្មដែលចេញផ្សាយនៅថ្ងៃពុធនេះ ក៏រួមបញ្ចូលទាំងបុគ្គល និងស្ថាប័ន ចំនួន២២ផ្សេងទៀតផងដែរ ក្នុងបញ្ជីរំលោភសិទ្ធិមនុស្ស ជាលើកដំបូងនេះ៕