(អាមេរិក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barak Obama បានលើកឡើងថា លោកនឹងដកកម្លាំងកងទ័ពប្រមាណ ៨៤០០នាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅចុងឆ្នាំ២០១៦នេះ ដោយកាត់បន្ថយកងកម្លាំងទ័ពនៅសល់ប្រមាណ១,៤០០នាក់ប៉ុណ្ណោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយបច្ចុប្បន្នមានចំនួន៩៨០០នាក់។ នេះយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោកប្រធានាធិបតីបានបន្ថែមថា តាមគម្រោងផែនការដើមរបស់សហរដ្ឋអាមេរិក គឺត្រូវដកទ័ពប្រមាណ ៥៥០០នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះសម្រេចដក៨៤០០នាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន នាចុងឆ្នាំ២០១៦នេះ៕