(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់តាមរយៈ Facebook Page ផ្លូវការរបស់លោក នៅរសៀលថ្ងៃទី០៦ ខែកក្កដានេះ គ្រឿងបរិក្ខារអគ្គសនី ម៉ូទ័របូមទឹក និងបំពង់ទឹក សរុបចំនួន៣០កុងតឺន័រ សម្រាប់បំពាក់ដំឡើង នៅស្ថានីយបូមទឹកថ្មីចំនួន៣ គឺស្ថានីយបូមទឹកបឹងត្របែក ស្ថានីយបូមទឹកទួលគោកទី១ និងស្ថានីយ៍បូមទឹកទួលគោកទី២ បានដឹកមកដល់ក្រុងព្រះសីហនុហើយ ដែលនឹងចាប់ដំឡើងនៅពេលឆាប់ៗនេះ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ទៀតថា ស្ថានីយ៍បូមទឹកថ្មី នឹងមានសមត្ថភាពបូមទឹកចេញសរុប ៣៣.៣ម៉ែត្រគូបក្នុង១វិនាទី ត្រូវជា១១៩,៨៨០ម៉ែត្រគូបក្នុង១ម៉ោង ដែលសាលារាជធានីភ្នំពេញសង្ឃឹមថា នឹងដោះស្រាយបញ្ហាទឹកលិចបានល្អប្រសើរ ក្នុងខណ្ឌទួលគោក ៧មករា ដូនពេញ និងចំការមន៕
លោក ប៉ា សុជាតិវង្ស៖ គ្រឿងបរិក្ខាអគ្គិសនី ម៉ូទ័របូមទឹក ចំនួន៣០កុងតឺន័រដឹកមកដល់កម្ពុជាហើយ ត្រូវដំឡើងនៅស្ថានីយបូមទឹកថ្មី៣កន្លែង