(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងកោះអញ្ជើញ ម្ចាស់បុរី និងក្រុមហ៊ុន សរុបចំនួន៣ ឲ្យមកបង់ប្រាក់ពិន័យ ករណីធ្វើអាជីវកម្មអភិវឌ្ឍ លំនៅឋានដោយគ្មានអាជ្ញាបណ្ណ។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមីនានេះ។
បុរី និងក្រុមហ៊ុន ទាំង៣នោះរួមមាន៖ ១.ក្រុមហ៊ុន សុវណ្ណារី អេសវី វីឡា ឯ.ក គម្រោង បុរី សុវណ្ណារី វីឡា, ២.ក្រុមហ៊ុន បុរី វីឡាលាភសំណាង ឯ.ក គម្រោង បុរី លាភសំណាង និង៣.ក្រុមហ៊ុន អិលអិន រៀលធី ឯ.ក ជាក្រុមហ៊ុនផ្តល់សេវាកម្មអចលនវត្ថុ។
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ សង្កត់ធ្ងន់ថា «ម្ចាស់បុរី និងក្រុមហ៊ុនខាងលើ ត្រូវមកបង់ប្រាក់ពិន័យ និងត្រូវរស់រាន់មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ មិនលើសពីរ ១៥ថ្ងៃ យ៉ាងយូរ គិតចាប់កាលបរិច្ឆេទនៃសេចក្ដីជូនដំណឹងនេះ»៕