(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៧៩,១៣១នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៩,៣៣៩នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៣៣៩នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០២,៣៨៨នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,០៥៨នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០២,០០៥នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦០៨,៦៧៧នាក់, ដូសទី៤ចំនួន ៥,១៤០,១៩៩នាក់, ដូសទី៥ចំនួន ១,៧៧០,៦៤៧នាក់ និងដូសទី៦ចំនួន ៣២១,០៣៣នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕