(ភ្នំពេញ)៖ លោក មួង សូនី ប្រធានក្រុមការងារ១០០រាត្រី និងជាអ្នកសម្របសម្រួលសហភាពអង្គការសង្គមស៊ីវិល បានអំពាវនាវឱ្យ RFA និង The Cambodia Daily អញ្ជើញពួកគេចូលរួមក្នុងកិច្ចពិភាក្សាតុមូល ដូចអាឡិច និងលោក សាន់ ម៉ាឡា ដែរដើម្បីបានតស៊ូមតិ និងបកស្រាយការពិត ដល់ប្រិយមិត្តរបស់វិទ្យុទាំងពីរនេះ។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពី វិទ្យុទាំងពីរខាងលើ បានរៀបចំវេទិកាតុមូលកាលពីពេលថ្មីៗនេះ ជាមួយលោក អាឡិច និងលោក សាន់ ម៉ាឡា ដើម្បីវាយប្រហារដល់ពួកគេ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល។

លោក មួង សូនី បានទាមទារឱ្យវិទ្យុទាំងពីរនេះ អញ្ជើញ ប្រធានអង្គការមាតាធម្មជាតិ លោក ម៉េង ហេង និងអញ្ជើញ ប្រធានក្រុមយុវជនខ្មែរមហានគរ ដើម្បីបកស្រាយឱ្យច្បាស់លាស់ និងផ្តល់នូវព័ត៌មានជាក់លាក់មួយដល់អ្នកស្តាប់វិទ្យុទាំងពីរនេះ។

លោកក៏បានជំរុញឱ្យព័ត៌មានទាំងអស់ ដែលត្រូវបានផ្សព្វផ្សាយអំពីក្រុមយុវជត្រូវគិតគូរ ២ចំណុច ក្នុងនោះរួមមាន ទី១៖ ការឯកភាពនៃយុវជន ដោយមិនត្រូវនិយាយបំបែកបំបាក់យុវជន និងមួយទៀត គឺត្រូវលើកតម្កើនប្រទេសជាតិ នៅលើឆាកអន្តរជាតិ៕

ខាងក្រោមនេះជាការលើកឡើងរបស់ លោក មួង សូនី៖