ក្រសួងធនធានទឹក៖ ព្យុះ Nepartak មិនមានឥទ្ធិពលលើទឹកដីកម្ពុជាទេ តែភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយជាបន្តបន្ទាប់
06-07-2016 21:29
(ភ្នំពេញ)៖ ខ្យល់ព្យុះទី១ Nepartak របស់ហ្វីលីពីន មិនបានជះឥទ្ធិពលមកកម្ពុជាទេ ប៉ុន្តែនៅតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅកម្ពុជា នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និង ឧតុនិយម នាថ្ងៃទី០៦ កក្កដា ឆ្នាំ២០១៦នេះ។
ក្រសួងធនធានទឹកបានឲ្យដឹងទៀតថា កម្លាំងស្រូបរបស់ព្យុះមួយនេះ បានធ្វើឲ្យភ្លៀងនៅកម្ពុជា ថយចុះបន្តិច ពិសេសខេត្តនៅជាប់ជួរភ្នំក្រវាញ ដូចជា កំពង់ស្ពឺ តាកែវ កំពត និងភាគខាងលិចនៃខេត្តកណ្តាលផងដែរ។ ចំពោះខេត្តដទៃទៀតនៅតាមបណ្តាខេត្តនៅជាប់មាត់សុមុទ្រ និង តំបន់ខ្ពង់រាប ភ្លៀងនៅតែបន្តធ្លាក់រហូតដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៦។
សូមរម្លឹកថា កាលពីថ្ងៃទី ០៤ កក្កដា ឆ្នាំ ២០១៦ ក្រសួងធនធានទឹក បានព្យាករណ៍ខ្យល់ព្យុះទី១ Nepartak របស់ហ្វីលីពីន ដែលកើតឡើងនៅមហាសមុទ្រ ប៉ាស៊ីហ្វិក នឹងជះឥទ្ធិពលមកកម្ពុជា បង្កឲ្យមានមានភ្លៀងធ្លាក់ច្រើន លាយឡំនឹងខ្យល់កន្ត្រាក់ ផ្គររន្ទះ ពិសេសនៅលើផ្ទៃសមុទ្រអាច មានខ្យល់បក់បោកខ្លាំង៕
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកទាំងស្រុង៖