(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ប្រចាំសាធារណរដ្ឋសហពន្ធ័អាល្លឺម៉ង់ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកបក្ស ក្រោមអធិបតីភាព លោក ថៃ ជុន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំសហពន្ធ័អាល្លឺម៉ង់, លោក ហួត ហាក់ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រចាំទ្វីបអឺរ៉ុប និងលោក កើត សេកាណូ ប្រធានក្រុមការងារ ប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និង តំបន់ Midi-Pyrénés នៅថ្ងៃទី០៦ ខែកក្កដា ២០១៦ នៅទីក្រុង ប៊ែរឡាំង។
លោក ហួត ហាក់ បានថ្លែងឲ្យដឹងថា ពិធីនោះប្រកាសបញ្ចូលសមាជិកចំនួន ២៥នាក់បន្ថែមទៀត ហើយប្រជាពលរដ្ឋខ្មែរនៅទីនោះ កាន់តែយល់ច្បាស់អំពី ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយងាកមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ៕