Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងកសិកម្ម ចេញសារាចរណ៍​ស្តីពីវិធានការទប់ស្កាត់ និងបង្រ្កាបបទ​ល្មើសប្រើប្រាស់​ឧបករណ៍​នេសាទខុសច្បាប់

06-07-2016 18:48

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសារាចរណ៍ណែនាំ ស្តីពីវិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ រួមមាន លបណ ឫ រ៉ាវ(ប)  និងការប្រើប្រាស់ឧបករណ៍សាច់អួន ឫមង រួមផ្សំភ្លើងធ្វើឲ្យត្រីកុំ អួនអូសទឹកសាប និងការធ្វើនេសាទដោយឧបករណ៍ឈិបយន្តជាដើម។

យោងតាមសារាចរណ៍ដដែលបានបញ្ជាក់ឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កត់សម្គាល់ឃើញថា ការទប់ស្កាត់បង្រ្កាបបទល្មើសជលផល ដោយប្រើប្រាស់ឧបករណ៍ខាងលើ កំពុងក្លាយជាសកម្មភាពគួរឲ្យព្រួយបារម្ភ ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់និរន្តរភាពធនធានជលផល និងប្រភេទជីវចម្រុះផ្សេងៗទៀត នៅក្នុងតំបន់ បឹងទន្លេសាប និងតំបន់ដទៃទៀត។

ដូចនេះ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធ្វើនេសាទ ដោយឧបករណ៍ខាងលើ ឲ្យទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងត្រឹមត្រូវស្របតាមច្បាប់ ស្តីពីជលផលនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធ្វើការណែនាំដល់សមត្ថកិច្ចរដ្ឋបាលជលផល គ្រប់ថ្នាក់ត្រូវសហការ ជាមួយសមត្ថកិច្ច ពាក់ព័ន្ធ និងអាជ្ញាធរដែនដី ចាត់វិធានការឲ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុត៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសារាចរណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖