(ភ្នំពេញ)៖ ការស្លាប់និស្សិតពេទ្យឆ្នាំទី៥ម្នាក់នៅក្នុងថ្លុកឈាម ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ ត្រូវបានអធិការនគរ បាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បញ្ជាក់ថា គឺជាអំពើអត្តឃាត ដោយជនរងគ្រោះអារកសម្លាប់ខ្លួនឯង។
លោក យឹម សារ៉ាន់ បានប្រាប់ Fresh Newsថា «ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងតាមជំនាញរបស់យើង រួចមក បូករួមទាំងការបញ្ជាក់ពីការធ្វើកោសល្យវិច័យរបស់គ្រូ គឺរឿងនេះ ជាករណីធ្វើអត្តឃាត ដែលជនរងគ្រោះ អារកសម្លាប់ខ្លួនឯង ដោយមិនជាប់ពាក់ព័ន្ធ នឹងរឿងឃាតកម្មទេ»។
យ៉ាងណាក៏ដោយ លោកអធិការ មិនទាន់បានបញ្ជាក់ពីមូលហេតុ ដែលនាំជនរងគ្រោះសម្លាប់ខ្លួនឯងនោះទេ ដោយរង់ចាំការស្រាវជ្រាវបន្តទៀត។
សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ កែវ វុទ្ធី អាយុ២៥ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៥៕