(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសជ្រើសរើសនិស្សិតទាំង២ភេទ ឲ្យប្រឡងចូលបម្រើការងារក្របខ័ណ្ឌថ្មី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន៩៤កន្លែង ក្នុងនោះនៅទីស្តីការចំនួន ៤០កន្លែង និងមន្ទីររៀបចំដែនដីរាជធានីខេត្ត ចំនួន ៥៤កនន្លែង។
យោងតាមប្រភពព័ត៌មានមន្ត្រីជាន់ខ្ពស់ ក្រសួងរៀបចំដែនដីបានបញ្ជាក់ថា នៅពេលកន្លងទៅមានការលើកឡើងថា ពេលប្រឡងចូលក្របខ័ណ្ឌនៅក្រសួងដែនដី ត្រូវអស់ប្រាក់ ដែលអ្នកខ្លះត្រូវអស់រហូតដល់ខ្ទង់១ម៉ឺនដុល្លារឯណោះ ប៉ុន្តែសម្រាប់ការប្រឡងឆ្នាំនេះ លោករដ្ឋមន្ត្រី ជា សុផារ៉ា ដាក់បទបញ្ជាដាច់ខាត មិនឲ្យមានអំពើពុករលួយកើតឡើងនោះទេ គឺសំខាន់លើចំណេះដឹងរបស់និស្សិតប៉ុណ្ណោះ អ្នកចេះជាប់៕
ព័ត៌មាននៃការជ្រើសរើសនេះ សូមអានសេចក្តីជូនដំណឹង របស់ក្រសួងរៀបចំដែនដីទាំងស្រុង៖