(ភ្នំពេញ)៖ លោកស្រី ឆាត់ គឹមហូវ ព្រមទាំងកូន និងចៅ បានកំពុងមានទុក្ខជាទម្ងន់ ដោយលោក ឡាយ ខែក ទីប្រឹក្សាអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងជាអតីតអ្នកតំណាងរាស្រ្តអាណត្តិទី១ បានទទួលមរណភាព កាលពីវេលាម៉ោង១១៖១៥នាទីយប់ ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ។

សពលោក ឡាយ ខែក ត្រូវបានតម្កល់ធ្វើបុណ្យ នៅគេហដ្ឋាន ផ្ទះលេខ ០០១ ផ្លូវលេខ៦០៦ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញលោក លោកស្រី និងញាត្តិមិត្តជិតឆ្ងាយនៃសព ចូលរួមពិធីបុណ្យឲ្យបានគ្រប់ៗគ្នា៕