Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងបួន សហការគ្នារៀប​ចំកិច្ចប្រជុំ «សម្របសម្រួលការ​ប្រើប្រាស់​ហ្រ្វេកង់ តាមបណ្តោយ​​ព្រំដែន​កម្ពុជា-វៀតណាម»

06-07-2016 17:35

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ ក្រសួងមហាផ្ទៃ  ក្រសួងការពារជាតិ និងក្រសួងពត័មាន បានសហការគ្នា រៀបចំ​​កិច្ចប្រជុំទ្វេភាគីលើកទី៧​ស្តីពីការសម្របសម្រួល​ការប្រើប្រាស់ ហ្រ្វេកង់តាមបណ្តោយ ព្រំដែនកម្ពុជា-​វៀតណាម។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ០៦-០៨ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។

គួរបញ្ជាក់ថា កិច្ចប្រជុំទ្វេភាគីលើកទី៧ស្តីពីការសម្របសម្រួល​ការប្រើប្រាស់ ហ្រ្វេកង់តាមបណ្តោយ ព្រំដែនកម្ពុជា-វៀតណាម មានការចូលរួម ពីរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍, ក្រសួង​មហាផ្ទៃ​, ក្រសួងការពារជាតិ, ក្រសួងពត័មាន​ និង​បណ្តាក្រុមហ៊ុន​មួយចំនួនទៀត៕