(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាលក្នុងកម្មវិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាដែលទើបគ្រប់អាយុ និងជួបអតីតគណបក្សសង្គ្រោះជាតិ និងហ្វ៊នស៊ិនប៉ិច សរុបចំនួន៤៨៨នាក់មកពីក្រុងច្បារមន។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះការចូលរួមជីវភាពនយោបាយរបស់បងប្អូនអតីតគណបក្សផ្សេង មកជាសមាជិកគណបក្សប្រជាជនកម្ពុជាវិញ ហើយទង្វើនេះចាត់ទុកបងប្អូនមានទំនុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជន។

អភិបាលខេត្តកំពង់ស្ពឺ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងដឹកនាំប្រទេសប្រកបដោយសន្តិភាព មានការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ស្មើមុខលើឆាកអន្តរជាតិ។

បើទោះបីក្រុមប្រឆាំងខំប្រឹងបំប៉ោងអាក្រក់ពីកម្ពុជាយ៉ាងណា ក៏បងប្អូនដែលរស់នៅក្នុងប្រទេសបន្តជឿជាក់មកលើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕