(បាត់ដំបង)៖ ព្រះវិហារ ប៊ុនដា ដុងអាង តាមរយៈអង្គការគាំពារសកលកម្ពុជា សហការជាមួយសាលាខេត្តបាត់ដំបង ចែកអង្ករដល់គ្រួសារជនក្រីក្រ៥០០គ្រួសារ ដែលមកពីបណ្ដាសង្កាត់នានា ក្នុងក្រុងបាត់ដំបង។
ពិធីចែកជូនអង្ករនេះ ធ្វើឡើងនារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ នៅទីលាននាគបាញ់ទឹក ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលក្រោមវត្តមានលោក លោក ច័ន្ទ សុផល អភិបាលខេត្ត លោក Choi Jong Cheun ប្រធានព្រះវិហារប៊ុនដាជុនអាង(កូរ៉េ) ក្រុមការងារប្រតិភូកូរ៉េ ថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរនានា កងកម្លាំង ជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
ការចែកជូនអង្ករក្នុងឱកាសនេះ ដើម្បីប្រជាពលរដ្ឋដែរទទួលរងគ្រោះទឹកជំនន់ រាំងស្ងួត និងដោយសារគ្រោះមហន្តរាយខ្យល់កន្រ្តាក់កន្លងមក ហើយអង្គការនេះក្រៅពី ការងារជំនាញ និងសាសនា ព្រមទាំងបានធ្វើសកម្មភាពមនុស្សធម៌ នៅតាមបណ្តាស្រុក ក្រុង ទាំង១៤ ក្នុងខេត្តបាត់ដំបងជាច្រើនលើកមកហើយដែរ។ ក្នុងនោះដែរ មួយគ្រួសារៗ ទទួលបានអង្ករ៣០គីឡូក្រាម៕