(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៧៨,៧៤៥នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៩,២០១នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៣៣០នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០២,៣០៤នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,០១៩នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០១,៨៨៩នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦០៧,២២១នាក់, ដូសទី៤ចំនួន ៥,១៣៧,៥៣៣នាក់, ដូសទី៥ចំនួន ១,៧៦៦,៣៧៦នាក់ និងដូសទី៦ចំនួន ៣១៨,៤៦៦នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕