Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារជាតិនៃកម្ពុជា នឹងរៀបចំទិវាប្រាក់រៀលខួបលើកទី៤៣ នៃការដាក់ឱ្យប្រាក់រៀលចរាចរឡើងវិញនៅថ្ងៃទី១៩ ខែមីនា ក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យ

18-03-2023 19:39

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំទិវាប្រាក់រៀលខួបលើកទី៤៣ នៃការដាក់ឱ្យប្រាក់រៀលចរាចរឡើង ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ (អ៊ីអន៣)។

ទិវាប្រាក់រៀលខួបលើកទី៤៣នេះនឹងចាប់ផ្ដើមនៅម៉ោង១០៖០០នាទីព្រឹក ដល់៨៖៣០នាទីល្ងាច ដោយក្នុងនោះមានទស្សនាពិព័រណ៍ស្តីពីប្រវត្តិប្រាក់រៀល ស្តង់បាគង ស្តង់ចំណេះដឹងហិរញ្ញវត្ថុ និងទស្សនាការប្រគុំតន្រ្តីពីតារាចម្រៀងកំពុងពេញនិយម៕