(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ស្អែកនេះ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ នឹងរៀបចំពិធីដុតកម្ទេចនូវទំនិញខូចគុណភាព សរុប៩២២កេស ដែលធ្វើការរឹមអូសបាននៅពេលកន្លងមក។
ពិធីនេះដែរ ធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ ហើយត្រូវប្រព្រឹត្តទៅក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។
វត្ថុតាងដែលនឹងដុតកម្ទេចចោល នៅរសៀលស្អែកនេះ រួមមាន Vina Cafe ២៤០កេស ២០បាវ, Cool Tea ៧០កេស, Cafe ពោត Day to Day១៤៨កេស, ទឹកត្រី Hao Huong៤០៤កេស, មេស្រា៤០ដប ដែលកម្លាំងសមត្ថកិច្ចចម្រុះធ្វើការរឹមអូសបាន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦កន្លងមក នៅចំណុចផ្ទះលេខ B១៩-B២០ ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានម្ចាស់ជាជនជាតិវៀតណាមឈ្មោះ វិន យៀកលិន អាយុ២៣ឆ្នាំ។
សូមបញ្ជាក់ថា ទំនិញដែលខូចគុណភាពទាំងនេះ វាផលប៉ះពាល់ខ្លាំងណាស់ ដល់សុខភាពរបស់ប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋ បានទិញយកទៅទទួលទានដោយខ្វះការគិត ពិចារណា។
ការដុតកម្ទេចនេះដែរ ធ្វើឡើងស្របពេលដែរ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តែងតែចោទសួរថា តើសមត្ថកិច្ចយកទៅណា នៅពេលដែល បង្ក្រាបបានទំនិញខូចគុណភាព ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ របស់ប្រជាពលរដ្ឋ៕