(បាត់ដំបង)៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់វត្តគរ បានរៀបចំធ្វើពិធីប្រកាសសមាជិក សមាជិកាគណបក្សសរុប៥៧៩នាក់ ស្រី២៩២នាក់ ក្នុងនោះសមាជិកបក្សជាយុវជនមួយចំនួន៣៩៩នាក់ ស្រី២០៦នាក់ ក្រោមអធិបតីភាពលោក ឡេង ប៉េងឡុង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់វត្តគរ និងអូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក សុខ ឈឿក ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជា សង្កាត់វត្តគរ បានធ្វើមតិស្វាគមន៍ និងរបាយការណ៍ ពីវឌ្ឍន៍ភាពរីកចម្រើនរបស់មូលដ្ឋានសង្កាត់ និងអារម្មណ៌ពោរពេញដោយមោទនភាពរីករាយរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលទើបបញ្ចូលថ្មីទាំងអស់។

កញ្ញា រ៉ើយ សារិទ្ធ តំណាងឲ្យសមាជិក សមាជិកា ទើបបញ្ចូលថ្មី បានប្តេជ្ញាចិត្តថា មិនចូលរួមក្រុមទណ្ឌិតក្បត់ជាតិជាដាច់ខាត ប្រឆាំងដាច់ខាតរាល់ផែនការផ្តួលរំលំរាជរដ្ឋាភិបាលរបស់ក្រុមអគតិជ្រុលនិយមក្បត់ជាតិ និងបានប្តេជ្ញាបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គាំទ្របេក្ខភាពសម្តេចតេជោ ជានាយករដ្ឋមន្រ្តី។

ក្នុងឱកាសនោះ លោក ឡេង ប៉េងឡុង បាននាំនូវសួរសុខទុក្ខពីប្រមុខគណបក្សគ្រប់ថ្នាក់ និងកោតសសើរដល់កិច្ចខិតខំរបស់ក្រុមការងារគ្រប់ថ្នាក់ និងប្រជាពលរដ្ឋនៃសង្កាត់វត្តគរដែលបានរួមគ្នាជាធ្លុងមួយដើម្បីមាគ៌ាដ៏ត្រឹមត្រូវរបស់គណបក្សនិងរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ កសាងមូលដ្ឋានបន្តរីកចម្រើន។

លោក ឡេង ប៉េងឡុង បានថ្លែងបន្តដោយស្វាគមន៍ដល់សមាជិក សមាជិកាទើបបញ្ចូលថ្មីទាំងអស់ ដោយចាត់ទុកថា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវមកចូលរួមជីវភាពជាមួយគណបក្សប្រជាជន ដែលជាគណបក្សប្រកាន់ខ្ជាប់នៅគោលនយោបាយសេរីពហុបក្ស ប្រជាធិបតេយ្យក្នុងដំណើររួមគ្នាកសាងមាតុភូមិដែលមានការរីកចម្រើន ឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងពិធីនោះ លោក ឡេង ប៉េងឡុង បានប្រគល់នូវអំណោយកំដដៃ សេចក្តីសម្រេចស្តីពីការបញ្ចូល និងប័ណ្ណសមាជិកជូនសមាជិក សមាជិកាទាំងអស់ផងដែរ៕