Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,២៧៨,៣៣៦នាក់, ដូសទី៣ចំនួន ១០,៦០៥,៤៧៣នាក់, ដូសទី៤ចំនួន ៥,១៣៤,១០៨នាក់, ដូសទី៥ចំនួន ១,៧៥៩,៧១៧នាក់ និងដូសទី៦ចំនួន ៣១៤,៤០៨នាក់ (គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣) (Video inside)

17-03-2023 23:52

(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៧៨,៣៣៦នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៩,០៨៣នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៣១៦នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០២,២៦២នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៣,៩៦១នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០១,៧១២នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦០៥,៤៧៣នាក់, ដូសទី៤ចំនួន ៥,១៣៤,១០៨នាក់, ដូសទី៥ចំនួន ១,៧៥៩,៧១៧នាក់ និងដូសទី៦ចំនួន ៣១៤,៤០៨នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕