(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានសម្តែងការគាំទ្រពេញទំហឹងចំពោះការប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ (ផ្កាយ៤) ជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត។ នាយឧត្តមសេនីយ៍ ជា តារា ដែលមានរហស្សនាមមេទ័ពជាយដែន បានគូសរំលេចថា នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានគុណសម្បត្តិគ្រប់គ្រាន់នឹងទទួលបាននូវឋានន្តរស័ក្តិនេះ។
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
នាយឧត្តមសេនីយ៍ ជា តារា គាំទ្រការដំឡើងនូវឋានន្តរស័ក្តិនេះ ដោយបានកត់សម្គាល់នូវគុណសម្បត្តិធំៗមួយចំនួនរបស់លោកបណ្ឌិត។ ក្នុងនោះនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជានាយទាហានជាន់ខ្ពស់មួយរូបរបស់កម្ពុជា ដែលបានបញ្ចប់ការសិក្សាខ្ពស់រួមមាន៖ ជាកូនខ្មែរដំបូងគេ បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក West Point និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។
បន្ថែមពីលើសមត្ថភាពនៃចំណេះដឹងហើយនោះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជានាយទាហាន ដែលបានចូលប្រឡូកក្នុងកិច្ចការយោធាដោយផ្ទាល់តាំងពីក្រោយពេលបញ្ចប់ការសិក្សា។ ជាពិសេសក្នុងសមរភូមិនាប្រាសាទព្រះវិហារ ដោយការឈ្លានពានរបស់ថៃ នាឆ្នាំ២០០៨ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជានាយទាហានវ័យក្មេងមួយរូប មានភាពអង់អាចក្លាហាន និងបានចុះជាប់ប្រចាំទៅសមរភូមិជួរមុខ។
នាយឧត្តមសេនីយ៍ ជា តារា ដែលជាមេទ័ពលើសមរភូមិជួរមុខក្នុងសង្គ្រាមជាមួយប្រទេសថៃ នៅទិសប្រាសាទព្រះវិហារនាពេលនេះ បានកត់សម្គាល់ឃើញថា នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត តែងចុះទៅដល់សមរភូមិមុខនៅប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របីជាដើម។ មេទ័ពជាយដែនដែលមានភាពល្បាញល្បីលើសមរភូមិព្រះវិហារ នាពេលនោះ បានបង្ហាញការកត់សម្គាល់របស់ខ្លួនថែមទៀតថា លោកបណ្ឌិត ហ៊ុន ម៉ាណែត មានភាពច្បាស់លាស់ និងប្រាកដនិយម ដោយបានឱ្យលោកជូនទៅដល់សមរភូមិមុខនាពេល ដើម្បីវាយនូវសភាពការណ៍លើសមរភូមិឱ្យបានច្បាស់។
«ភាពអង់អាចក្លាហានរបស់ឯកឧត្តម ហ៊ុន ម៉ាណែត គឺមានតាំងពីពេលនោះមក។ កាលនោះគាត់នៅក្មេង កម្រមាននាយទាហានណានៅក្មេង ជាកូនថ្នាក់ដឹកនាំ ហើយមានភាពអង់អាចក្លាហានបែបនេះឡើយ»។ នេះជាការគូសបញ្ជាក់របស់នាយឧត្តមសេនីយ៍ ជា តារា។
បន្ថែមពីលើនេះ បើតាមការកត់សម្គាល់របស់នាយទាហានជាន់ខ្ពស់របស់កម្ពុជារូបនេះ បានមើលឃើញថា នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានសណ្តានចិត្តប្រកបដោយព្រហ្មវិហារធម៌ ខ្វាយខ្វល់គិតពីសុខទុក្ខ និងមានទំនួលខុសត្រូវខ្ពស់ចំពោះពលទាហាន ដោយបានយកអំណោយសម្ភារៈ ជាពិសេសទឹកចិត្តជាមួយយុទ្ធជនជួរមុខ។ នាយឧត្តមសេនីយ៍ ជា តារា បានលើកឡើងថា នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានទាំងព្រមទាំងអត្តចរិត សីលធម៌ គុណធម៌ និងភាពជាអ្នកដឹកនាំ។
លោកបានសង្កត់ធ្ងន់ថា «នាយទាហាន ពលទាហាជួរមុខគោរពស្រឡាញ់ និងគាំទ្រនូវអត្តចរិតអង់អាចក្លាហាន មានសីលធម៌ គុណធម៌ និងពោរពេញដោយភាពជាអ្នកដឹកនាំ ដែលពោរពេញដោយភាពជាគំរូ»។
បន្ថែមពីលើនោះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានធ្លាប់ចូលរួមធ្វើកំណែទម្រង់ជាច្រើនទៀត ដើម្បីពង្រឹងសមត្ថភាពកងទ័ពជាចំណែកក្នុងការពង្រឹងដល់ខឿនការពារជាតិ។ លោកក៏បានរួមចំណែករៀបចំនូវគោលនយោបាយមួយចំនួន ដើម្បីផ្តល់ប្រាក់សោធននិវត្តន៍ជូនដល់អតីតយុទ្ធជនផងដែរ។
បើតាមនាយឧត្តមសេនីយ៍ ជា តារា អ្វីដែលលោកលើកឡើងនេះ គ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះនៃសកម្មភាពការងាររបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត។ នៅមានការងារជាច្រើនទៀត ដែលនាយឧត្តមសេនីយ៍ បានរួមចំណែកជាប្រយោជន៍ក្នុងកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ ជា តារា បានសង្កត់ធ្ងន់ថា នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាយុវឥស្សរជនខ្មែរ ជាអ្នកបន្តវេនប្រកបដោយគុណធម៌ដ៏ប្រពៃ សមត្ថភាពខ្ពស់ សក្ដានុពលបរិបូរណ៍ ឆន្ទៈស្នេហាជាតិមោះមុត ព្រមទាំងបាននិងកំពុងលះបង់នូវកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីចូលរួមអភិវឌ្ឍជាតិមាតុភូមិ។ ជាពិសេសការពង្រឹងខឿនការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី តាមគន្លងធម៌ដ៏មហាវិសេសវិសាលរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីជាបិតា ជាទីគោរពស្រឡាញ់បំផុត៕
ការប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ (ផ្កាយ៤) ជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត។ នាយឧត្តមសេនីយ៍ ជា តារា ដែលមានរហស្សនាមមេទ័ពជាយដែន បានគូសរំលេចថា នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានគុណសម្បត្តិគ្រប់គ្រាន់នឹងទទួលបាននូវឋានន្តរស័ក្តិនេះ។