(ភ្នំពេញ)៖ ព្រឹត្តិការណ៍អចលនទ្រព្យ ដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា បានត្រឡប់មកវិញ ជាមួយពានរង្វាន់ថ្មីៗជាច្រើន ដែលបានរៀបចំឡើង ដោយក្រុមហ៊ុន «Property Guru» ជាក្រុមហ៊ុនអចលនទ្រព្យ តាមអ៉ីនធ័រណេត ឈានមុខគេរបស់អាស៊ី និងបានប្រកាសជាផ្លូវការ បើកឲ្យក្រុមហ៊ុនអចលនទ្រព្យ ទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែអនុវត្តគម្រោងសាងសង់របស់ខ្លួន ដាក់ពាក្យចូលរួមប្រកួតប្រជែង ដើម្បីដណ្ដើមយកពាន់រង្វាន់ល្អបំផុតប្រចាំឆ្នាំ។ ពីធីប្រកាសស្ដីពីព្រឹត្តិការណ៍ពានរង្វាន់នេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ នៅក្នុងសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ ដោយមានការចូលរួម ពីសំណាក់ដៃគូវាយតម្លៃផ្នែកទីផ្សារអចលនទ្រព្យ មួយចំនួនផងដែរ។
បន្ទាប់ពីបំបែកកំណត់ត្រាមួយឆ្នាំ ក្នុងវិស័យអចលនទ្រព្យ និងសំណង់ ពានរង្វាន់អចលនទ្រព្យកម្ពុជា ត្រឡប់មកវិញក្នុងឆ្នាំទីពីរ ដើម្បីផ្ដល់ពានដល់ អ្នកអភិវឌ្ឍគំរោង និងការរចនាប្លង់ល្អបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងទៅលើការស្រាវជ្រាវចុងក្រោយបង្អស់ ធ្វើឡើងដោយ ក្រុមហ៊ុនប្រឹក្សាយោបល់ CBRE បានឲ្យដឹងថា ការផ្គត់ផ្គង់អាគារខុនដូរ របស់រាធានីភ្នំពេញ ត្រូវបានគេរំពឹងថា នឹងកើនឡើងគួរឲ្យកត់សំគាល់ក្នុងកម្រិត ៧៩៤ ភាគរយ ឬ ១៩,០១៨ បន្ទប់ ក្នុងរយៈពេលពីរឆ្នាំខាងមុខ ដែលគាំទ្រតាមរយៈកំណើនផលិតផល ក្នុងស្រុកសរុប ចំណូលជាច្រើន និងនគរូបនីយកម្ម ដែលមានស្ថេរភាព។
ក្នុងផ្នែកដែលកំពុងរីកចម្រើនមួយផ្សេងទៀត ទីផ្សារលក់រាយ របស់ប្រទេសកម្ពុជា គឺត្រូវបានគេកំណត់ថា នឹងទទួលបានកំណើន ដែលមានស្ថេរភាពជាមួយនឹងការផ្គត់ផ្គង់ ផ្នែកលក់រាយចូលមកកម្ពុជា ពីអ្នកវិនិយោគបរទេស ដែលមកពីសហគមន៍សេដ្ឋកិច្ចអាស៊ាន និងអាស៊ីខាងកើត។ ការអភិវឌ្ឍ ដ៏គួរឱ្យកត់សំគាល់ទាំងនោះ នឹងត្រូវបានលើកឡើង នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ កម្ពុជា២០១៧ ប្រចាំឆ្នាំ ជាកម្មវិធីពានរង្វាន់ តែមួយគត់ និងធំបំផុត ក្នុងប្រទេសកម្ពុជា ដែលបង្កើតឡើងជាផ្នែកមួយ នៃពានរង្វាន់អចលនទ្រព្យអាស៊ី ដែលរៀបចំដោយ Property Guru ជាក្រុមអចលនទ្រព្យតាមអ៉ីនធ័រណេត ឈានមុខគេរបស់អាស៊ី។
លោក Terry Blackburn ជាស្ថាបនិក និងជានាយកគ្រប់គ្រង របស់ពានរង្វាន់អចលនទ្រព្យអាស៊ី បាននិយាយថា «កម្ពុជាចូលរួមជាមួយសេដ្ឋកិច្ច ដែលឈានមុខគេរបស់អាស៊ាន ក្នុងការធ្វើជាម្ចាស់ផ្ទះ កម្មវិធីពានរង្វាន់របស់់ខ្លួន ។ វាជាភស្ដុតាង ចំពោះកម្លាំង និងគុណភាពរបស់ឧស្សាហកម្ម ក្នុងស្រុក ដែលយើងមានការអភិវឌ្ឍដ៏ល្អជាច្រើន ចូលរួមការចាប់ផ្ដើមរបស់យើង ក្នុងឆ្នាំ២០១៦។ ព្រឹត្តិការណ៍ឆ្នាំ២០១៧ មានគោលចំណង ដើម្បីធ្វើឲ្យហួសពីបញ្ជីភ្ញៀវ និងចំនួនការចូលរួមសរុប កាលពីឆ្នាំមុនសម្រាប់ចំណាក់ថ្នាក់ ដែលរាប់បញ្ចូល អារគារខនដូរ ផ្ទះ ឬវីឡា ការិយាល័យ និងផ្នែកសេវាកម្ម អគាលំនៅដ្ឋាន។ ចំណាត់ថ្នាក់ថ្មី ដើម្បីចូលរួមក្នុងកម្មវិធីរួមមាន ការទទួលស្គាល់ជាពិសេស លើការអភិវឌ្ឍប្រកបដោយនិរន្ដភាព និងចំណាត់ថ្នាក់កាអភិវឌ្ឍ សណ្ឋាគារល្អបំផុតដែលកំពុងពង្រីក ក្នុងទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប!»។
លោកបានបន្តថា «អ្នកចួលរួមប្រកួតសម្រាប់ពានរង្វាន់ អចលនទ្រព្យកម្ពុជា អាចត្រូវជ្រើសរើសដោយភាគីទីបី ដូចជាក្រុមការងារ អ្នកជំនាញ និងអតិថិជន និងប្រសិនបើអាច ពួកគាត់នឹងត្រូវវិនិច្ឆ័យ ដោយយុត្តិធម៌ និងត្រឹមត្រូវដោយក្រុមអ្នកជំនាញ ផ្នែកអចលនទ្រព្យឯករាជ្យ ដែលធ្វើទស្សនកិច្ចការអភិវឌ្ឍន៍ជាច្រើន ដើម្បីកំណត់បញ្ជីឈ្មោះ បេក្ខជនចុងក្រោយផ្លូវការ ដែលនឹងសម្រេចម្ចាស់ជ័យលាភី និងបេក្ខជនបួនរូប នឹងទទួលបានការកោតសរសើរ ក្នុងផ្នែកនីមួយៗ»។
សូមបញ្ជាក់ថា ជាមួយគ្នានេះ ក្រុមហ៊ុន BDO ជាក្រុមហ៊ុនគណនេយ្យ និងសវនកម្មធំជាងគេមួយក្នុងពិភពលោក នឹងធ្វើជាអ្នកប្រគល់ពានរង្វាន់ អចលនទ្រព្យអាស៊ី ដែលក្នុងជាឆ្នាំទី១២ ក្រុមហ៊ុននេះ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ដោយសារតម្លាភាព និងភាពស្មោះត្រង់របស់ខ្លួន។
កម្មវិធីពានរង្វាន់ប្រចាំឆ្នាំ ២០១៧ នឹងមានការចូលរួមគាំទ្រ ដោយ PropertyGuru Group ដែលជាគេហទំព័រខាងអចលនទ្រព្យផ្លូវការ Realestate.com.kh ទស្សនាវដ្ដី Southeast Asia Globe និងការគាំទ្រពីសមាគមអឺរ៉ុប សភាពាណិជ្ជកម្មកម្ពុជា។ កម្មវិធី Gala Dinner នៅថ្ងៃទី១៦ ខែកម្ភៈ ឆ្នាំ២០១៧ នឹងដំណើរការឈានមុខដំបូងគេ ចំពោះកិច្ចប្រជុំបង្ហាញរបាយការណ៍ អចលនទ្រព្យកន្លងមកនៅកម្ពុជា ដោយប្រមូលផ្ដុំនូវអ្នកដឹកនាំ និងអ្នកជំនាញខាងអចលនទ្រព្យ ក្នុងតំបន់អាស៊ី រួមទាំងម្ចាស់ជ័យលាភី និងគណៈកម្មការពានរង្វាន់ អចលនទ្រព្យអាស៊ី។ កម្មវិធីនេះនឹងមានការពិព័រណ៌ ផ្នែកអចលនទ្រព្យពីរ ដើម្បីបង្ហាញជូននូវស្នាដៃល្អបំផុត បន្ទាប់ពីការអភិវឌ្ឍបច្ចុប្បន្ននៅកម្ពុជា។
កម្មវិធី Gala Dinner ឆ្នាំ ២០១៦ បានឃើញក្រុមហ៊ុន Borey Penghouth Group ទទួលបានពានរង្វាន់ប្រាំរួមមាន អ្នកអភិវឌ្ឍល្អបំផុត (កម្ពុជា) ស្របពេលដែល លោក Rithy Sear ជាប្រធានក្រុមហ៊ុន WorldBridge Land ត្រូវបានឱ្យឈ្មោះជាបុគ្គលអចលនទ្រព្យ ប្រចាំឆ្នាំដោយអ្នកបោះពុម្ភផ្សាយ របស់ទស្សនាវដ្ដី Property Report ជាទស្សនាវដ្ដី អចលនទ្រព្យប្រណិត ស្ថាបត្យកម្ម និងរចនាប្លង់ដែលឈានមុខគេរបស់អាស៊ី។ អ្នកឈ្នះពានដ៏ធំផ្សេងទៀត គឺក្រុមហ៊ុន The Olympia City Development Co Ltd និង ក្រុមហ៊ុនវិនិយោគ Urbanland Asia Investment Co Ltd៕