Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្យុះទីហ្វុងកំណាចបំផុតប្រចាំឆ្នាំ២០១៦ កំពុងសំដៅមកកោះតៃវ៉ាន់ហើយ ខណៈអាជ្ញាធរប្រកាសអាសន្នកម្រិតខ្ពស់

06-07-2016 12:25

(តៃប៉ិ)៖ កោះតៃវ៉ាន់ កំពុងតែប្រឈមមុខនឹងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលជិតមកដល់គឺព្យុះទីហ្វុងកំណាចដំបូងប្រចាំ ឆ្នាំ ២០១៦នេះ ដែលនឹងចល័តពីមហាសមុទ្រប៉ាស៊ីហ្វិកមកដល់ដែនដីកោះនេះ នៅវេលាល្ងាចថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយមុននេះបន្តិចដោយសារព័ត៌មាន CNN នារសៀលថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០១៦។

ព្យុះទីហ្វុងខាងលើនេះមានឈ្មោះថា Nepartak នឹងត្រូវចំណាយពេល ជាង ៣០ម៉ោងទៀតប៉ុណ្ណោះនឹងមកដល់ កោះតៃវ៉ាន់ ហើយពេលនេះប្រជាជន និងអាជ្ញាធរនៅតាមបណ្តាខេត្តភាគខាងកើតកោះ កំពុងតែត្រៀមខ្លួនក្នុងកម្រិត ខ្ពស់បំផុត ដើម្បីប្រយុទ្ធតស៊ូ នឹងព្យុះដ៏កំណាចបំផុតនេះ។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់កម្រិត ១០០ មីលីម៉ែត្រ លាយឡំនឹងខ្យល់បោកបក់ខ្លាំងត្រូវបានគេរំពឹងទុកថា នឹងវាយប្រហារ ស្ទើរទូទាំងកោះតៃវ៉ាន់ទាំងមូល ចាប់តាំងពីល្ងាចថ្ងៃព្រហស្បតិ៍ស្អែកនេះតទៅ៕