(ភ្នំពេញ)៖ មន្រ្តីសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ រួមសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារនាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យគ្រឿងសមុទ្រ ដែលដាក់លក់នៅតាមតូប ក្នុងផ្សារច្បារអំពៅ ស្ថិតក្នុងខណ្ឌច្បារអំពៅ ។
លោក ប៊ុន សុខូមា អនុប្រធានសាខា បានឲ្យដឹងថា មន្រ្តីរបស់ខ្លួន ចុះត្រួតពិនិត្យទៅលើផលិតផលគ្រឿង សមុទ្រដែលមិនទាន់ចំអិន ឬមិនទាក់កែច្នៃ រួមមាន បង្គារ មឹក និងផលិតផលគ្រឿងសមុទ្រមួយចំនួនទៀត ដែលកំពង់ចរាចរដាក់លក់នៅលើទីផ្សារ ។
ពេលចុះត្រួតពិនិត្យមន្រ្តីកាំកុងត្រូល បានយកគំរូផលិតផលគ្រឿង សមុទ្រ មកធ្វើការវិភាគនៅមន្ទីរពិសោធន៍ រកសារធាតុគីមី ហ្វ័រម៉ាលីន (Formalin) នៅក្នុងផលិតផលទាំងនេះ ដើម្បីមានវិធានការសមស្របទៅតាមច្បាប់ ចំពោះអាជីវករណាដែលលួចដាក់នូវ សារធាតុគីមី ដែលច្បាប់ បានហាមឃាត់ដែលធ្វើអោយប៉ះពាល់ សុខភាពសារធារណៈ។
លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា មន្រ្តីជំនាញបានចុះទីផ្សារដោយផ្តោតតែលើផលិតផល គ្រឿងសមុទ្រ ដែលជាចំណុចអាទិភាពក្នុងផែនការសកម្មភាពប្រចាំខែកក្កដានេះ ដើម្បីតាមដាន និងកែលំអដល់អាជីវករលក់ដូរក្នុងការ ទទួលខុសត្រូវរបស់ផលិតផល របស់ខ្លួន។ លោកបានបញ្ជាក់ថា សារធាតុហ្វ័រម៉ាលីន(Formalin) នេះត្រូវបានហាមមិនឲ្យប្រើនៅក្នុងចំណី អាហារ ហើយផលប៉ះពាល់របស់វាអាចបង្ក ឲ្យមានជម្ងឺមហារី គ្រោះថ្នាក់ដល់ក្រលៀនប្រតិកម្មចំណីអាហារ សន្លប់បាត់ស្មារតីឬស្លាប់បាន ។
លោកអនុប្រធានបានធ្វើការណែនាំដល់អ្នក់លក់ និងអ្នកទិញត្រូវដឹងពីអត្តសញ្ញាណ ប្រភព អាស័យដ្ឋានរបស់អ្នកដែលយកមកលក់អោយ ខ្លួនឬវិក្កយបត្រ ទូទាត់អោយបានត្រឹមត្រូវជាពត៌មាន ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់សមត្ថកិច្ចកាំកុងត្រូល ក្នុងការចុះស្រាវជ្រាវនិង តាមដាន ដើម្បីមានវិធានការទៅ តាមច្បាប់ចំពោះអ្នកលក់ ឬអ្នកចែកចាយផលិតផល ដែលមានសារធាតុហ្វ័រម៉ាលីន(Formalin) នេះ៕