ស្វែងរកវិជ្ជាកិត្តិយសមាន សេពគ្រឿងញៀននាំមហន្ដរាយ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែមីនា៖ បង្ក្រាប១៧ករណី ឃាត់ខ្លួន៥៨នាក់
17-03-2023 18:08
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៧ករណី ក្នុងនោះ ករណីប្រើប្រាស់១១ករណី, ជួញដូរ៤ករណី និងដឹកជញ្ជូនរក្សាទុក២ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥៨នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១,៥៦៩ករណី ឃាត់មនុស្ស៣,៧៥៤នាក់ (ស្រី២៤៣នាក់)៕