(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន មន្រ្តីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា របាយការណ៍ របស់អង្គការអន្តរជាតិ ស្តីអំពីសិទ្ធិមនុស្សកម្ពុជា គ្រាន់ជាកំណត់បង្ហាញនូវគំហើញ ផ្ទាល់របស់គេតែប៉ុណ្ណោះ មិនមែនជាច្បាប់ ឬគោលការណ៏ចាប់បង្ខំឲ្យកម្ពុជា ធើ្វតាមនោះឡើយ។ ត្បិតរបាយការណ៏ ទាំងនោះមួយចំនួន ក្លាយជាទំនិញដោះដូរ និងលុយកាក់ ឬមធ្យោបាយសំរាប់បំរើមហិច្ឆតា នយោបាយប្រឆាំងកម្ពុជា និងសម្តេចតេជោ តែប៉ុណ្ណោះ។
មន្រ្តីអ្នកនាំពាក្យដដែលរូបនោះបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសម្រេចចិត្តឈប់ពាក់ពន័្ធ ឆ្លើយឆ្លង និងរបាយការណ៏ទាំងអស់នោះ»។
ការលើកឡើងរបស់លោក ផៃ ស៊ីផាន បែបនេះ ធ្វើឡើងក្រោយពីរបាយការណ៍អន្តរជាតិមួយ ស្តីពីអំពីសិទ្ធិមនុស្សឆ្នាំ២០១៦ បានបង្ហាញថា កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី៤៦ ដែលចំណាត់ថ្នាក់នេះបង្ហាញថា កម្ពុជាជាប្រទេសដែលសូវមិនរឹងមាំផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។ ក្នុងចំណោមប្រទេសអាស៊ាន កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លើតែ ប្រទេសមីយ៉ាន់ម៉ាមួយប៉ុណ្ណោះ៕