Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាឧទ្ធរណ៍ លើក​ពេល​សវនាការលើ​សំណុំ​រឿង​ក្រុម លោក វន ពៅ ខណៈគ្មាន​ការ​ជម្រះ​ រឿង​ទីលានប្រជាធិបតេយ្យ

06-07-2016 10:06

(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានសម្រេចលើកពេលសវនាការ លើសំណុំរឿងក្រុម លោក វន ពៅ ប្រធាន សមាគម ប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលពាក់ព័ន្ធនឹងអំពើហិង្សានៅរោងចក្រយ៉ាកជីង (Yak Jin) កាលពីឆ្នាំ២០១៤ ដែលសមត្ថកិច្ចបានចោទ ក្រុមរបស់លោក វន ពៅ ១០នាក់ពី បទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យ មានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។ សវនាការនេះ ត្រូវបានលើកពេលដោយមិនមានការកំណត់។

ទោះជាយ៉ាងណា សម្រាប់សំណុំរឿងដែលថា នឹងមានការជម្រះលើបណ្តឹងស្នើឱ្យដាក់មោឃៈភាពនីតិវិធី ចំពោះការកាត់សេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅសកម្មជនគណបក្សសង្រ្គោះជាតិ ១១នាក់នៅថ្ងៃនេះនោះ មន្រ្តីសាលាឧទ្ធរណ៍ បានបង្ហើបថា នៅក្នុងខែនេះពុំមានកម្មវិធីជម្រះរឿងនេះនោះទេ៕